|
|
|
នេះជាដំណឹងដ៏ល្អមួយសម្រាប់ប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទះនៅកម្ពុជា ព្រោះថាសល់តែ 3ថ្ងៃទៀតប៉ុណ្ណោះការប្រកួតបាល់ទះសម្ដេចមហាបវរធីបតី SEA V League Challenge 2024 នឹងចាប់ផ្ដើមដោយមានក្រុមជម្រើសជាតិខ្លាំងៗចំនួន4ប្រទេសចូលរួមដូចជាក្រុមជម្រើសជាតិឡាវ ម៉ាឡេស៊ី សិង្ហបុរី និងកម្ពុជា។
ការប្រកួតពានរង្វាន់អន្តរជាតិមួយនេះនឹងចាប់ផ្ដើមនៅថ្ងៃទី30 ខែសីហា ឆ្នាំ2024 ដល់ថ្ងៃទី02 ខែសីហា ឆ្នាំ2024 នៅសាលបាល់ទះនៃវិមានពហុកីឡដ្ឋានជាតិ។ ក្រុមខ្លាំងៗទាំង៤នឹងធ្វើការប្រកួតគ្នា ដើម្បីស្វែងរកជើងខ្លាំងមួយក្រុមទៅលេងនៅ SEA V League ឆ្នាំ2025 ជាមួយបួនប្រទេសដូចជា ថៃ ឥណ្ឌូនេស៊ី វៀតណាម និង ហ្វីលីពីន ខណៈជើងឯក SEA V League ក្នុងឆ្នាំ2024ទាំង2ជើងនៅហ្វីលីពីននិងឥណ្ឌូនេស៊ី បានទៅលើប្រទេសថៃ ជើងឯករងបានលើឥណ្ឌូនេស៊ី លេខ៣និងលេខ4បានលើហ្វីលីពីននិងវៀតណាម។
គួរបញ្ជាក់ថាការប្រកួតទះពានរង្វាន់សម្ដេចមហាបវរធីបតី SEA V League Challenge សហព័ន្ធកីឡាបាល់ទះកម្ពុជា បានដាក់លក់សំបុត្រដោយបែងចែកតម្លៃពីរប្រភេទមានតំបន់ A Zone A តម្លៃ 10000 រៀល មាន 500 កៅអី និងប្រភេទ B Zone B តម្លៃ 5000 រៀល មាន 3000 កៅអី។
បើតាមការបញ្ជាក់ពីផេករបស់សហព័ន្ធកីឡាបាល់ទះកម្ពុជា ចំណូលដែលបានពីការលក់សំបុត្រនឹងឧបត្ថម្ភទៅមណ្ឌលកុមារកំព្រា។ ដូច្នេះកុំភ្លេចណាចូលរួមទស្សនាឱ្យបានច្រើនកុះករ!
កីឡាករ Moises Caicedo ទទួលបានពានរង្វាន់គ្រាប់បាល់ល្អបំផុតប្រចាំខែរបស់ក្លឹប Chelsea សម្រាប់ខែតុលា បន្ទាប់ពីការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គាត់ទល់នឹងក្រុម Liverpool ដែលធ្វើឱ្យវាក្លាយជាពានរង្វាន់ប្រចាំខែជាប់ៗគ្នាសម្រាប់ខ្សែបម្រើអេក្វាឌ័ររូបនេះ។...
Lamine Yamal បានសារភាពថាលោក មានអារម្មណ៍សោកស្ដាយ បន្ទាប់ពីក្រុម Barcelona បរាជ័យក្នុងការយកឈ្នះក្រុម Club Brugge ដោយទទួលស្គាល់ថាការស្មើ 3-3 គឺជាឱកាសដែលខកខានទោះបីជាលោកស៊ុតបញ្ចូលទីក៏ដោយ។...
លោក Jason Wilcox នាយកផ្នែកបាល់ទាត់របស់ក្រុម Manchester United បានបញ្ជាក់ពីពាក្យចចាមអារ៉ាមដែលបំភាន់អំពីការតាមប្រមាញ់អ្នកចាំទី Emiliano Martínez របស់ក្លឹប Aston Villa ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ទោះបីជាលោក Martínez ត្រូវបានគេរាយការណ៍ថាជឿជាក់ថាគាត់បានចូលរួមជាមួយក្រុម United ក៏ដោយ លោក Wilcox បានសង្កត់ធ្ងន់លើផតខាស Inside Carrington ថាក្លឹបមិនដែលចាត់ទុកកីឡាករវ័យ 33 ឆ្នាំរូបនេះជាជម្រើសដ៏សំខាន់នោះទេ។...
Tottenham Hotspur និង Liverpool សុទ្ធតែកំពុងតាមដានយ៉ាងដិតដល់នូវខ្សែការពារក្រិក Konstantinos Koulierakis របស់ក្រុម Wolfsburg ដោយកីឡាករវ័យ 21 ឆ្នាំរូបនេះកំពុងលេចធ្លោជាកីឡាករការពារកំពូលម្នាក់នៅក្នុងក្របខ័ណ្ឌ Bundesliga បន្ទាប់ពីការមកដល់របស់គាត់នៅឆ្នាំ 2024 ពី PAOK។...
យោងតាម RMC Sport កីឡាករវ័យក្មេង Ibrahim Mbaye របស់ក្លឹប Paris Saint-Germain បានសម្រេចចិត្តតំណាងឱ្យប្រទេស Senegal ដែលជាស្រុកកំណើតរបស់ឪពុកគាត់ ជំនួសឱ្យការបន្តជាមួយក្រុមជម្រើសជាតិបារាំង។ កីឡាករវ័យ 17 ឆ្នាំរូបនេះធ្លាប់លេងឱ្យប្រទេសបារាំងក្នុងកម្រិត U16 ជាមួយ U17 និង U18 ឬ U20។...